សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតិឲ្យឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីហិរញ្ញវត្ថុឡាវ ជួបពិភាក្សាការងារ បង្កើនទំនាក់ទំនងកាន់តែខ្លាំងឡើង

FN ៖ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧នេះ បានជួបពិភាក្សាការងារជាមួយ លោក សំឌី ឌួងឌី (Somdy Douangdy) ឧបនាយករដ្ឋមន្ត្រី ​រដ្ឋមន្រ្តី​ក្រសួងហិរញ្ញវត្ថុឡាវ នាវិមានសន្ដិភាព។ លោក Somdy Douangdy បានសំដែងនូងការអបអរសាទរជូនចំពោះ សម្តេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា ដែលបានទទួលជោគជ័យក្នុងការបោះឆ្នោតឃុំ សង្កាត់កន្លងមកនេះ ហើយក៏បាន សំដែងនូវការអបអរសាទរ ជូនចំពោះរដ្ឋាភិបាលកម្ពុជា ដែលសេដ្ឋកិច្ចរបស់កម្ពុជានាពេលនេះ កំពុងតែ​មានកំណើន។ លោក Somdy Douangdy ក៏បានគោរពរាយការណ៍ជូន សម្តេច ហ៊ុន សែន អំពីការដែលលោកបានជួបជាមួយទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានធ្វើការពិភាក្សាគ្នាយ៉ាងស្អិតរមួត ហើយតាមរយៈជំនួបនោះ ក៏បានបង្កើននូវទំនាក់ទំនងដ៏ល្អ រវាងក្រសួងទាំងពីរ គឺក្រសួងហិរញ្ញវត្ថុកម្ពុជា និងក្រសួងហិរញ្ញវត្ថុឡាវ។ ទន្ទឹមនឹងនេះ គឺរិតតែបង្កើននូវ ទំនាក់ទំនងសហប្រតិបត្តិការកាន់តែល្អរឹងមាំ រវាងនាយកដ្ឋាន … Continue reading សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតិឲ្យឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីហិរញ្ញវត្ថុឡាវ ជួបពិភាក្សាការងារ បង្កើនទំនាក់ទំនងកាន់តែខ្លាំងឡើង